យល់ដឹងអំពី Hashnode នឹងការចែករំលែកចំណេះដឹង ដោយការបង្កើត Blog ផ្ទាល់ខ្លួន
សួរស្ដី អ្នកទាំងអស់គ្នា នេះជា ប្លុក ដំបូងរបស់ខ្ញុំ ដែលចង់ចែករំលែក ទៅកាន់អ្នកទាំងអស់គ្នាអំពី ប្លុក នឹង ការប្រើប្រាស់ Hashnode និង ការបង្កើត ប្លុក ផ្ទាល់ខ្លួន ។
អ្វីទៅជា ប្លុក?
ប្លុក គឺជា website ឬ ហៅថា webblog មួយដែលគេតែង ប្រើវា សម្រាប់ចែករំលែក អត្ថបទ គំនិត មេរៀន អំណានអប់រំ ឬ ជាធីបក្នុងការ ធ្វើអ្វីមួយ ហើយវាត្រូវបាន បង្កើតឡើងដោយ បុគ្គល ឬ ជាក្រុម។
អត្ថប្រយោជន៍នៃ ប្លុក
មុនហ្នឹងសរសេរអត្ថបទអ្វីមួយ អ្នកនិពន្ធ តែងតែសិក្សាអំពីប្រធានបទនោះយ៉ាងល្អិតល្អន់ ដើម្បីជៀសវាងក្នុងការចែករំលែកពត៌មានខុស។ ពួកគេតែងតែសិក្សានៅអ្វីដែលថ្មីៗ នឹង មានប្រយោជន៍ដល់សង្គម។ ការធ្វើបែបនេះ វាជួយបង្កើនចំណេះដឹង និង បង្កើតជាទំលាប់មួយដ៏ល្អ សម្រាប់អភិវឌ្ឍផ្នត់គំនិត ខ្លួនទៅថ្ងៃមុខ។ បន្ថែមពីនេះទៀត វាជួយឲ្យអ្នកអាចបង្កើនសម្ថភាព ក្នុងការសរសេរ ការស្រាវជ្រាវ ក៏ដូចជា បង្កើតទំនាក់ទំនង ជាមួយអ្នកដែលចូលចិត្ត អាន អត្ថបទអ្នកផងដែរ។
តើយើងអាច បង្កើត ប្លុក ផ្ទាល់ខ្លួនដោយរបៀបណា?
យើងអាចបង្កើត ប្លុក បានទោះយើងមិនមាន IT skill ក៏ដោយ។ មាន plartform ជាច្រើនដែលផ្លល់នៅភាពងាយស្រួល ក្នុងការ បង្កើតប្លុក ដូចជា Dev Hashnode Hackernoon និង Meduim។ Platform ទាំងនោះសុទ្ធតែមានចំនុច ពិសេសៗ រៀងខ្លួនក្នុង ការប្រើប្រាស់ ។ សម្រាប់ប្លុកនេះយើង នឹង រៀន ប្រើប្រាស់តែ Hashnode ប៉ុណ្ណោះសម្រាប់បង្កើត ប្លុក នឹង custom domain។